• Copy Image
    Kim Channa quote. ឣំពើរបស់យើងទៅលើឣ្នកដទៃ មិនសំខាន់ថាឈ្នះឬចាញ់នោះទេ តែសំខាន់នៅលើផ្លែផ្កាដែលទទួលបាន។

    ឣំពើរបស់យើងទៅលើឣ្នកដទៃ មិនសំខាន់ថាឈ្នះឬចាញ់នោះទេ តែសំខាន់នៅលើផ្លែផ្កាដែលទទួលបាន។

    Kim Channa
    Moms Typewriter
    A
    A
  • Copy Image
    Kim Channa quote. ការទទួលខុសត្រូវ ៖ មានសុភាសិតបុរាណមួយពោលថា

    ការទទួលខុសត្រូវ ៖ មានសុភាសិតបុរាណមួយពោលថា "មនុស្សខ្វះអ្វីខ្វះចុះ កុំឲ្យតែខ្វះការទទួលខុសត្រូវ" ។ ដោយភាគច្រើនបុគ្គលគេចវេះពីការទទួលខុសត្រូវ ច្រើនតែជាបុគ្គលអសមត្ថភាព អវិជ្ជា ឬបុគ្គលមុខក្រាសដែលគ្មានការខ្មាសអៀន។ ខ្ញុំពេញចិត្តនឹងពំនោលរបស់ អាប្រាហាម លិងខូលន៍ ដែលបានពោលថា "ការគេចវេះ មិនទទួលខុសត្រូវក្នុងថ្ងៃនេះមិនអាចជួយឲ្យអ្នកគេចផុតពីការទទួលខុសត្រូវនៅថ្ងៃស្អែកបានទេ" រាប់ថាជាគតិដ៏ត្រឹមត្រូវបំផុត។

    Kim Channa
    Moms Typewriter
    A
    A
  • Copy Image
    Kim Channa quote. លុយ ការងារ និងសេចក្តីសុខ ៖ មានមនុស្សជាច្រើនខំធ្វើការសន្សំលុយ ពេលបានលុយមកហើយទើបយកលុយទៅទិញសេចក្តីសុខ។ ពេលធ្វើការប្រៀបដូចនៅក្បែរភ្នក់ភ្លើង ខ្លះប្រើពេលរាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ ទម្រាំបានលុយយកទៅទិញសេចក្តីសុខម្តងៗ។ ផ្ទុយពីមនុស្សមួយចំនួនទៀត គេធ្វើការដែលខ្លួនពេញចិត្ត ធ្វើការដែលខ្លួនស្រឡាញ់ ធ្វើតាមក្តីសុបិន គេមានសេចក្តីសុខនៅរៀងរាល់ម៉ោងធ្វើការ មិនព្រួយបារម្ភពីរឿងមានលុយឬអត់លុយដើម្បីយកទៅទិញក្តីសុខ។ ពិតមែនហើយលុយជួយសម្រួលអ្វីៗបានច្រើនយ៉ាង តែពុំមែនគ្រប់យ៉ាងនោះទេ ព្រោះមានអ្នកក្រជាច្រើនដែលដេកលក់ស្រួលនិងមានក្តីសុខជាងអ្នកមានមួយចំនួន ដែលគ្មានបញ្ញាក្នុងការរកសេចក្តីសុខឲ្យខ្លួនឯង?

    លុយ ការងារ និងសេចក្តីសុខ ៖ មានមនុស្សជាច្រើនខំធ្វើការសន្សំលុយ ពេលបានលុយមកហើយទើបយកលុយទៅទិញសេចក្តីសុខ។ ពេលធ្វើការប្រៀបដូចនៅក្បែរភ្នក់ភ្លើង ខ្លះប្រើពេលរាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ ទម្រាំបានលុយយកទៅទិញសេចក្តីសុខម្តងៗ។ ផ្ទុយពីមនុស្សមួយចំនួនទៀត គេធ្វើការដែលខ្លួនពេញចិត្ត ធ្វើការដែលខ្លួនស្រឡាញ់ ធ្វើតាមក្តីសុបិន គេមានសេចក្តីសុខនៅរៀងរាល់ម៉ោងធ្វើការ មិនព្រួយបារម្ភពីរឿងមានលុយឬអត់លុយដើម្បីយកទៅទិញក្តីសុខ។ ពិតមែនហើយលុយជួយសម្រួលអ្វីៗបានច្រើនយ៉ាង តែពុំមែនគ្រប់យ៉ាងនោះទេ ព្រោះមានអ្នកក្រជាច្រើនដែលដេកលក់ស្រួលនិងមានក្តីសុខជាងអ្នកមានមួយចំនួន ដែលគ្មានបញ្ញាក្នុងការរកសេចក្តីសុខឲ្យខ្លួនឯង?

    Kim Channa
    Moms Typewriter
    A
    A
  • Copy Image
    Kim Channa quote. ចំណងទាក់ទង ៖ ពិតណាស់ថាមនុស្សមានកាតព្វកិច្ចទទួលខុសត្រូវលើទង្វើរបស់ខ្លួន ដែលជាការទទួលខុសត្រូវលើផ្នែកដ៏តូចមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ មនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេ គឺត្រូវតែមានការពឹងពាក់គ្នា ជួយគ្នា រួមប្រាស្រ័យគ្នាប្រកបដោយមនសិការរួម(ដូចជាមនសិការជាតិជាដើម) ដែលតម្រូវឲ្យមនុស្សត្រូវមានការទទួលខុសត្រូវលើផ្នែកដែលធំជាងមុន គឺសង្គម ឬជាតិ ឬមនុស្សជាតិ។ ហេតុនេះមនុស្សក្នុងជាតិតែមួយប្រៀបដូចសរីរាង្គក្នុងខ្លួនមនុស្សតែម្នាក់ បើសរីរាង្គណាមួយឈឺចាប់ ម្ចាស់ខ្លួនក៏ឈឺចាប់ ឬបើក្រុមណាមួយទៅបង្កការឈឺចាប់ដល់ក្រុមណាមួយ សង្គមឬជាតិក៏នឹងត្រូវឈឺចាប់ ហើយការឈឺចាប់នោះនឹងរាលដាលមករកម្ចាស់ដើមជាដដែល។ ជាការគួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើនអួតអាងថាស្រឡាញ់ជាតិ(មានមនសិការរួម) ប៉ុន្តែបែរជាមិនយល់ពីពាក្យស្រឡាញ់ជាតិឲ្យដល់ទីជម្រៅឡើយ ឬមួយគេប្រើពាក្យនេះដើម្បីផលប្រយោជន៍អ្វីផ្សេង?

    ចំណងទាក់ទង ៖ ពិតណាស់ថាមនុស្សមានកាតព្វកិច្ចទទួលខុសត្រូវលើទង្វើរបស់ខ្លួន ដែលជាការទទួលខុសត្រូវលើផ្នែកដ៏តូចមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ មនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេ គឺត្រូវតែមានការពឹងពាក់គ្នា ជួយគ្នា រួមប្រាស្រ័យគ្នាប្រកបដោយមនសិការរួម(ដូចជាមនសិការជាតិជាដើម) ដែលតម្រូវឲ្យមនុស្សត្រូវមានការទទួលខុសត្រូវលើផ្នែកដែលធំជាងមុន គឺសង្គម ឬជាតិ ឬមនុស្សជាតិ។ ហេតុនេះមនុស្សក្នុងជាតិតែមួយប្រៀបដូចសរីរាង្គក្នុងខ្លួនមនុស្សតែម្នាក់ បើសរីរាង្គណាមួយឈឺចាប់ ម្ចាស់ខ្លួនក៏ឈឺចាប់ ឬបើក្រុមណាមួយទៅបង្កការឈឺចាប់ដល់ក្រុមណាមួយ សង្គមឬជាតិក៏នឹងត្រូវឈឺចាប់ ហើយការឈឺចាប់នោះនឹងរាលដាលមករកម្ចាស់ដើមជាដដែល។ ជាការគួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើនអួតអាងថាស្រឡាញ់ជាតិ(មានមនសិការរួម) ប៉ុន្តែបែរជាមិនយល់ពីពាក្យស្រឡាញ់ជាតិឲ្យដល់ទីជម្រៅឡើយ ឬមួយគេប្រើពាក្យនេះដើម្បីផលប្រយោជន៍អ្វីផ្សេង?

    Kim Channa
    Moms Typewriter
    A
    A
  • Copy Image
    Kim Channa quote. ការឲ្យនិងការទទួល(ត) ៖ ការហ្វឹកប្រតិបត្តិច្បាប់នែការឲ្យនិងការទទួលគឺជារឿងងាយបំផុត។បើអ្នកចង់បានក្តីសុខ អ្នកត្រូវផ្តល់ក្តីសុខដល់អ្នកដទៃបើអ្នកចង់បានក្តីស្រឡាញ់ អ្នកត្រូវរៀនផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃ បើអ្នកចង់បានការលើកសរសើរ អ្នកត្រូវរៀនពីវិធីសរសើរអ្នកដទៃបើអ្នកចង់បានមាសប្រាក់ទ្រព្យសម្បត្តិ អ្នកត្រូវជួយឲ្យអ្នកដទៃមានមាសប្រាក់ទ្រព្យសម្បត្តិ...។ តាមពិតទម្រង់នៃការឲ្យដ៏មានអានុភាពបំផុតពុំមែនជាការឲ្យជាវត្ថុឬរបស់នោះទេ ការផ្តល់នូវក្តីបារម្ភ ការយកចិត្តទុកដាក់ ការលើកសរសើរ ក្តីមេត្តាករុណា និងក្តីស្រឡាញ់ គឺជាប្រភេទអំណោយដ៏មានតម្លៃបំផុត គួរឲ្យស្តាយ អ្វីទាំងនេះសុទ្ធតែជាការឲ្យដោយគ្មានត្រូវចំណាយអ្វីហើយមានតម្លៃខ្ពស់ តែមនុស្សជាច្រើនបែរជាកំណាញ់ទៅវិញ!!!

    ការឲ្យនិងការទទួល(ត) ៖ ការហ្វឹកប្រតិបត្តិច្បាប់នែការឲ្យនិងការទទួលគឺជារឿងងាយបំផុត។បើអ្នកចង់បានក្តីសុខ អ្នកត្រូវផ្តល់ក្តីសុខដល់អ្នកដទៃបើអ្នកចង់បានក្តីស្រឡាញ់ អ្នកត្រូវរៀនផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃ បើអ្នកចង់បានការលើកសរសើរ អ្នកត្រូវរៀនពីវិធីសរសើរអ្នកដទៃបើអ្នកចង់បានមាសប្រាក់ទ្រព្យសម្បត្តិ អ្នកត្រូវជួយឲ្យអ្នកដទៃមានមាសប្រាក់ទ្រព្យសម្បត្តិ...។ តាមពិតទម្រង់នៃការឲ្យដ៏មានអានុភាពបំផុតពុំមែនជាការឲ្យជាវត្ថុឬរបស់នោះទេ ការផ្តល់នូវក្តីបារម្ភ ការយកចិត្តទុកដាក់ ការលើកសរសើរ ក្តីមេត្តាករុណា និងក្តីស្រឡាញ់ គឺជាប្រភេទអំណោយដ៏មានតម្លៃបំផុត គួរឲ្យស្តាយ អ្វីទាំងនេះសុទ្ធតែជាការឲ្យដោយគ្មានត្រូវចំណាយអ្វីហើយមានតម្លៃខ្ពស់ តែមនុស្សជាច្រើនបែរជាកំណាញ់ទៅវិញ!!!

    Kim Channa
    Moms Typewriter
    A
    A
loader
Post as Image: