Copy Image![]()
ចូរចងចាំថា ភាពល្អល្អិតល្អង ភាពប្រណិត កើតឡើងមកពីចំណុចតូចៗ ។ មនុស្សខ្វល់តែរឿងធំៗ មិនឆ្កឹះ មិនខាត់ចំណុចតូចៗឲ្យល្អ ដល់ទីបំផុតលទ្ធផលមិនជាទីគាប់ចិត្ត ។
Thai Kimleang
-
-
Copy Image
ក្នុងលោកនេះបើមានព្រះពុទ្ធ ឬ ព្រះជាម្ចាស់ណាមួយអង្គគង់នៅចាំស្ដាប់កង្វល់ និង សំណូមពររបស់មនុស្សមែន ខ្ញុំថា ព្រះអង្គនឹងថ្ងូរថា ម្ដេចក៏បន់ស្រន់ច្រើនម្ល៉េះកូនៗ ឪពុក មិនដឹងជួយអ្នកណាមុនទេ ។ ព្រះអង្គនឹងបន្តទៀតថា បើកូនឯងគោរពស្នេហាចំពោះឪពុក កូនទាំងឡាយទុកឲ្យឪពុកទំនេរខ្លះផងបានទេកូន ។មនុស្សនឹងតបទៅវិញថា បើព្រះអង្គជួយខ្ញូំបានខ្ញុំថ្វាយដង្វាយដ៏ធំដុំជាទីគាប់ ។ព្រះអង្គនឹងត្រាស់ថា ឪពុកមិនលេងជំនួញជាមួយកូនទាំងអស់គ្នាទេ ព្រោះឪពុកហត់នឿយណាស់កូន ។
-
Copy Image
ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។
-
Copy Image
សំលាញ់! ខ្ញុំមានឆន្ទៈជួយអ្នក ប៉ុន្តែអ្នកគ្មានឆន្ទៈក្នុងការទទួលទាល់តែសោះ ។ខ្ញុំលឺសម្លេងអ្នកដង្ហើយហៅស្រែករកជំនួយ អ្នកស្រែកហើយស្រែកទៀត សម្លេងនុះ ធ្វើឲ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ចិត្តរបស់ខ្ញុំក្ដុកក្ដួល ។ ខ្ញុំស្ទុះកាត់បន្លាមុតជើង ខ្ញុំវារ ខ្ញុំលូនទៅដើម្បីធ្វើរឿងប្រកបដោយឧត្តមគតិ ពេលខ្ញុំឃើញអ្នកកំពុងតែត្រូវគេរុញទៅមាត់ជ្រោះ ខ្ញុំក៏ស្ទុះទៅឱបទាញអ្នកមកវិញ ប៉ុន្តែអ្នកបែរជាស្ដីបន្ទោសថា ខ្ញុំជាមនុស្សល្ងង់ទៅវិញ ។
-
Copy Image
រឿងនិទានជាភាសាអង់គ្លេសមួយ ដំណាលថាមានស្ដេចចក្រព័ធិរាជវង្វេងក្នុងព្រៃជ្រៅបែកហ្វូងមន្ដ្រីហ្លួង ព្រោះតែតាមដេញបាញ់សត្វព្រៃ ។ កណ្ដាលព្រៃស្ងាត់លឺសូរសម្លេងខ្យល់បក់ មែកឈើរេរាំទង្គិចសង្គៀតគ្នា ក្រូកក្រាកៗ សត្វបក្សីបក្សាយំ គួរជាទីមនោរម្យផង ជាទីគួរឲ្យខ្លាចផង ។ ព្រះរាជា មានចិត្តភិតភ័យបន្តិច អរសប្បាយបន្តិច សប្បាយជាមួយនឹងទិដ្ឋភាពនៃធម្មជាតិដ៏ត្រកាល ភ័យខ្លាចព្រោះថាមិនអាចរកផ្លូវទៅព្រះរាជវាំងវិញ ។ ពលរេសេនាស្ដាំឆ្វេង ហ្លួងមន្រ្តីភ័យស្លន់ស្លោព្រោះបាត់ព្រះរាជាជាអង្គជីវិតតម្កល់លើត្បូងរបស់ពួកខ្លួន ។ ពួកគេស្រែកផង រកផងតែពុំឃើញសោះ កើតការអស់សង្ឃឹមអង្គុយសំគុកគ្រប់ៗគ្នានៅឯវាលធំមួយ ។ ថ្លែងពីព្រះរាជា បន្ទាប់ពីចិត្តត្រេកត្រអាលនៅឯព្រៃ ក៏កើតការភ័យរកកលទួញកន្សៃសោកា ព្រោះថាមិនអាចទៅព្រះរាជវាំងវិញបាន ។ រំពេចនុះមានក្មេងឃ្វាលគោម្នាក់លេចមុខមក ឃើញព្រះរាជាក៏សួរថា ៖ អេ! លោកបង តើលោកបងឯងជាអ្នកណា? ហើយនៅឯណាដែរ?ព្រះរាជានឹកក្នុងចិត្តថា យីអាក្មេងចំកួតនេះមិនស្គាល់ថា អញជាស្ដេចទេអី? ។ ព្រះរាជាតបក្នុងភាសាសាមញ្ញ៖ អើ! ប្អូនប្រុស បងវង្វេងផ្លូវហើយ ។ និយាយអឹញ្ចឹង តើប្អូនឯងមានធ្លាប់ស្គាល់ស្ដេចទេ ប្អូន? ។ ក្មេងឃ្វាលគោតប៖ ទេ ទេ មិនស្គាល់ទេ ស្ដេចជាអ្វី? ។ ព្រះរាជា៖ អើចាំបងប្រាប់ ហើយឲ្យមាសប្រាក់ជាច្រើនដល់ឯងទៀតផង បើឯងជូនបងផុតពីព្រៃនេះសំដៅទៅក្រុងវិញ ។ ក្មេងឃ្វាលគោ៖ អូ!! ខ្ញុំស្គាល់! ចាំខ្ញុំជូនទៅ ។ ជិះនៅលើខ្នងសេះព្រះរាជាប្រាប់ក្មេងឃ្វាលគោថា ៖ បើប្អូនឃើញអ្នកណា មិនលុតជង្គង់ ឱនក្បាលសំពះក្រាបទេ ជននោះឯងជាស្ដេច ចាំទុក ពេលប្អូនឯងឃើញ ប្អូនឯងនឹងដឹងថាស្ដេចជាអ្វី ហើយអស្ចារ្យយ៉ាងណា ។ ទីបំផុតព្រះរាជាក៏បានជួបនឹងហ្វូងមន្ត្រីវិញមែន ។ ពួកហ្វូងមន្ត្រីឃើញព្រះរាជា ហើយក៏ឱនកា្របសំពះទទួលព្រះរាជា ។ ព្រះរាជាបានហៅក្មេងឃ្វាលគោថា នែ៎ អាល្អិត ឯងឃើញហើយឬនៅ ថាអ្នកណាជាស្ដេច អំណាចខ្លាំងយ៉ាងណា មើលទៅ!! ក្មេងឃ្វាលគោតប៖ អូ!!អស្ចារ្យមែនខ្ញុំ ហា្អ!! ស្ដេចមាន ២ នាក់ ស្ដេចមាន ២នាក់។ អាណា អាណា? ស្ដេចស្រែកឡើង ។ ហ្អេ!! នុះគឺ លោកបងឯង ហើយម្នាក់ទៀតគឺខ្ញុំ ព្រោះលោកបងឯងប្រាប់ខ្ញុំថា អ្នកណាមិនឱនក្បាល លុតក្រាបជាស្ដេច ឥឡូវលោកបងឯងក៏មិនឱនក្បាលសំពះ ខ្ញុំក៏អឹញ្ចឹង ដូច្នេះខ្ញុំក៏ជាស្ដេចដែរ ។ ស្ដេចខឹងព្រោះដំបូងឡើយ ចង់អួតអំណាចប៉ុន្តែទីបំផុតត្រូវអាប់ឱនចំពោះមុខមន្ដ្រីទៅវិញ ។ ស្ដេចក៏បញ្ជាឲ្យសេនាដេញក្មេងឃ្វាលគោចេញបាត់ដោយមិនទាំងឲ្យប្រាក់មួយសេនផង ។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ???
